News
News
(ភ្នំពេញ)៖ ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី លី ហួរ អ៊ិនសួរេន និង លី ហួរ លីស៊ីង បានចូលរួមក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានអ្នកចូលរួមនិងទស្សនាច្រើនកុះករ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានសិទ្ធិអាចជ្រើសលេខចុះបញ្ជីពិសេសណាមួយដែលខ្លួនពេញចិត្ត សម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព។
ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី លី ហួរ អ៊ិនសួរេន និង លី ហួរ លីស៊ីង បានចូលរួមគាំទ្រក្នុងកម្មវិធីនេះជាមួយនឹងបណ្តាក្រុមហ៊ុនផ្សេងទៀត ដោយក្រុមហ៊ុនរបស់យើងបានរៀបចំស្តង់ពិព័រណ៌ធំទូលាយ រចនាតុបតែងមានភាពទាក់ទាញ និងមានតាំងបង្ហាញរថយន្តប្រណិតសម័យដើមដ៏ស្រស់ស្អាតដើម្បីអោយភ្ញៀវទស្សនានិងថតរូបលេងកំសាន្ត។ ក្នុងរយៈពេល២ថ្ងៃនេះយើងទទួលបានអ្នកទស្សនា និងគាំទ្រច្រើនកុះករ នៅស្តង់របស់ក្រុមហ៊ុនយើង ព្រមទាំងទទួលបានរង្វាន់កាដូអនុស្សាវរីយ៍ពីក្រុមហ៊ុនទាំង៣ជាច្រើនសន្ធឹកសន្ធាប់។
ក្នុងកម្មវិធីនេះផងដែរ ក៏មានការប្រគំតន្ត្រីខ្នាតធំដែលមានការចូលរួមពីតារាល្បីៗ ដូចជា អ្នកនាង ឱក សុគន្ធកញ្ញា , អ្នកនាង សុគន្ធ នីសា, អ្នកនាង ចាន់កែវ និមល, កញ្ញា សូហ្វៀ, កញ្ញា អេណាវីតា, រ៉ូលីន, លោក Vann Da - វណ្ណដា, លោក វណ្ណថាន, លោក ខាយ, លោក ខាត់ សម្បត្តិកិត្យា, ក្រុម Polarix - ប៉ូឡារិច និងក្រុម La Cima Cartel ។
សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី គឺជាក្រុមហ៊ុនផ្តល់សេវាកម្មបង់ទឹក ភ្លើង សំរាម បង់កម្ចី ដក-ដាក់ប្រាក់ពីគ្រប់ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្កេនទូទាត់ប្រាក់តាម Ly Hour Appទូទាត់វិក្កយបត្រ វេរលុយទៅក្នុងនិងក្រៅប្រទេស បង់ថ្លៃសេវាផ្លូវល្បឿនលឿន បញ្ចូលលុយទូរស័ព្ទនិងដេញថ្លៃផ្លាកលេខជាមួយ គណនី Ly Hour App។ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មធានារ៉ាប់រងលើទ្រព្យសម្បត្តិ ធានារ៉ាប់រងផ្នែកវិស្វកម្ម ធានារ៉ាប់រងលើយានយន្ត ធានារ៉ាប់រងលើអត្ថប្រយោជន៍និយោជិត និងធានារ៉ាប់រងផ្សេងៗទៀត។ ក្រុមហ៊ុន លី ហួរ លីស៊ីង គឺជាក្រុមហ៊ុនផ្តល់សេវាកម្មបង់រំលស់រថយន្ត ម៉ូតូ ទូទាំង២៥រាជធានី-ខេត្ត និងសេវាកម្ម Lease-back ដោយ លី ហួរ លីស៊ីង គឺជាក្រុមហ៊ុនបង់រំលស់ឈានមុខគេនៅកម្ពុជា។