គោលការណ៍ Cookies | LSPD

គោលការណ៍ Cookies

គោលការណ៍ប្រើប្រាស់ Cookies គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអេសភីឌី ម.ក (“LSPD”, “យើង”, “របស់យើង” ឬ “ពួកយើង”) ប្រើប្រាស់ខូគី និងបច្ចេកវិទ្យាស្រដៀងនេះ ដើម្បីបង្កើនបទពិសោធន៍របស់អ្នក និងផ្តល់សេវាកម្ម ដែលពាក់ព័ន្ធ និងមានសុវត្ថិភាពកាន់តែប្រសើរ នៅពេលអ្នកចូលមកកាន់គេហទំព័រ www.lspdmfi.com.kh

តើ Cookies ជាអ្វី?

Cookies គឺជាឯកសារអត្ថបទតូចៗដែលត្រូវបានផ្ទុកនៅលើឧបករណ៍របស់អ្នក (កុំព្យូទ័រ ថេប្លេត ឬទូរស័ព្ទចល័ត) ដោយកម្មវិធីរុករក (Web Browser) នៅពេលអ្នកចូលមកកាន់គេហទំព័រណាមួយ។ ឯកសារទាំងនេះអនុញ្ញាតឱ្យគេហទំព័រចំណាំឧបករណ៍របស់លោកអ្នក និងចងចាំនូវរាល់សកម្មភាព ឬចំណូលចិត្តដែលលោកអ្នកបានកំណត់ក្នុងអំឡុងពេលប្រើប្រាស់។

រាល់ពេលដែលអ្នកត្រឡប់មកកាន់គេហទំព័រដែលធ្លាប់បានបង្កើត Cookies កម្មវិធីរុករកអ៊ីនធឺណិតរបស់លោកអ្នកនឹងបញ្ជូនទិន្នន័យដែលបានរក្សាទុកត្រឡប់ទៅកាន់ម៉ាស៊ីនមេ (Server) របស់គេហទំព័រ ដើម្បីជួយសម្រួលដល់មុខងារប្រើប្រាស់ និងធ្វើឱ្យបទពិសោធន៍របស់អ្នកកាន់តែប្រសើរឡើង។

ហេតុអ្វីយើងត្រូវប្រើ Cookies?

មូលហេតុដែលយើងខ្ញុំប្រើប្រាស់ Cookies សម្រាប់គោលបំណងមួយចំនួន រួមមាន៖

  • រក្សាការតភ្ជាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពរវាងកម្មវិធីរុករករបស់លោកអ្នក និងម៉ាស៊ីនមេរបស់យើងខ្ញុំនៅពេលលោកអ្នកកំពុងប្រើប្រាស់ផ្នែកដែលមានសុវត្ថិភាពខ្ពស់នៃគេហទំព័រ។
  • បង្កើនប្រសិទ្ធភាពការងាររបស់គេហទំព័រ និងបទពិសោធន៍ប្រើប្រាស់របស់អ្នកប្រើប្រាស់។
  • វិភាគលើទម្លាប់នៃការប្រើប្រាស់ ដើម្បីកែលម្អសេវាកម្ម និងខ្លឹមសាររបស់យើងខ្ញុំឱ្យកាន់តែល្អប្រសើរ។
  • ចងចាំនូវជម្រើស និងចំណូលចិត្តរបស់លោកអ្នកសម្រាប់ការចូលមកកាន់គេហទំព័រនៅពេលក្រោយ។

Cookies ដែលចេញដោយគេហទំព័ររបស់យើងអាចត្រូវបានកំណត់អត្តសញ្ញាណថាមានប្រភពមកពីឈ្មោះដែន (Domain) lspdmfi.com.kh

ការគ្រប់គ្រង Cookies

លោកអ្នកអាចកំណត់កម្មវិធីរុករក (Browser) របស់អ្នក ឱ្យជូនដំណឹងនៅពេលមានការផ្ញើ Cookies និងជ្រើសរើសយល់ព្រម ឬបដិសេធចំពោះ Cookies ទាំងនោះ។ កម្មវិធីរុករកភាគច្រើនក៏អនុញ្ញាតឱ្យអ្នកលុប Cookies ដែលបានរក្សាទុកក្នុងឧបករណ៍របស់អ្នករួចហើយផងដែរ។

សូមចំណាំ៖ ប្រសិនបើលោកអ្នកជ្រើសរើសបិទឬបដិសេធ Cookies មុខងារមួយចំនួននៃគេហទំព័ររបស់យើង ជាពិសេសសេវាកម្មសុវត្ថិភាព អាចមិនដំណើរការបានពេញលេញឡើយ។

ទំនាក់ទំនងមកកាន់យើងខ្ញុំ

ប្រសិនបើអ្នកមានសំណួរអំពីការប្រើប្រាស់ Cookies របស់យើង ឬអំពីរបៀបដែលទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់ សូមទាក់ទងយើងខ្ញុំតាមរយៈ៖

  • អ៊ីមែល៖ info@lspdmfi.com.kh
  • ទូរស័ព្ទ៖ 092 65 1818 / 092 75 1818