លក្ខខណ្ឌនៃការប្រើប្រាស់ | LSPD

លក្ខខណ្ឌ

អំពីគេហទំព័រនេះ

គេហទំព័រនេះត្រូវបានដំណើរការដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអេសភីឌី ម.ក (“LSPD”, “យើង”, “របស់យើង” ឬ “យើងខ្ញុំ”) ដែលក្រោមឈ្មោះដែន www.lspdmfi.com.kh (“គេហទំព័រ”) ។

ការប្រើប្រាស់ព័ត៌មាន រូបភាព និងមាតិកានានានៅលើគេហទំព័រនេះ ត្រូវស្ថិតក្រោមការអនុលោមតាម “លក្ខខណ្ឌនៃការប្រើប្រាស់” និង “គោលការណ៍ឯកជនភាព” ។ តាមរយៈការចូលប្រើ ឬប្រើប្រាស់គេហទំព័រនេះ លោកអ្នកត្រូវបានចាត់ទុកថាបានយល់ព្រម និងប្ដេជ្ញាអនុវត្តតាមរាល់លក្ខខណ្ឌដែលបានកំណត់។

បន្ថែមលើលក្ខខណ្ឌទូទៅដែលបានគូសបញ្ជាក់នៅទីនេះ លក្ខខណ្ឌជាក់លាក់ផ្សេងទៀតអាចនឹងត្រូវបានអនុវត្ត ចំពោះផ្នែក ឬសេវាកម្មមួយចំនួនដែលត្រូវបានផ្ដល់ជូនតាមរយៈគេហទំព័រនេះ។ លោកអ្នកមានកាតព្វកិច្ចពិនិត្យ និងអនុវត្តតាមលក្ខខណ្ឌបន្ថែមទាំងនោះ នៅពេលចូលប្រើប្រាស់សេវាកម្មពាក់ព័ន្ធ។

តំណភ្ជាប់ទៅកាន់គេហទំព័រតតិយភាគី

គេហទំព័រនេះអាចមានផ្ទុកនូវតំណភ្ជាប់ទៅកាន់គេហទំព័ររបស់ភាគីទីបី (តតិយភាគី) ដែលផ្តល់ជូនក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់លោកអ្នកតែប៉ុណ្ណោះ។

LSPD មិនគាំទ្រ ឬយល់ព្រមចំពោះខ្លឹមសារ ប្រតិបត្តិករ ឬសេវាកម្មនៃគេហទំព័រតតិយភាគីណាមួយឡើយ។ រាល់ការផ្តល់ជូន ផលិតផល ឬសេវាកម្មណាមួយដែលផ្សព្វផ្សាយដោយគេហទំព័ររបស់ភាគីទីបី គឺជាទំនួលខុសត្រូវតែមួយគត់របស់ប្រតិបត្តិករទាំងនោះ។

LSPD អាចនឹងទទួលបានកម្រៃជើងសារពីប្រតិបត្តិករតតិយភាគី ប៉ុន្តែនេះមិនមែនជាការបញ្ជាក់ពីការធានា ឬការទទួលខុសត្រូវចំពោះខ្លឹមសារ និងសេវាកម្មទាំងនោះឡើយ។

សិទ្ធិថតចម្លង

រាល់ខ្លឹមសារទាំងអស់នៅក្នុងគេហទំព័រនេះ រួមមាន៖ អត្ថបទ រូបភាព និមិត្តសញ្ញា (Logos) រូបតំណាង (Icons) ឯកសារសម្លេង វីដេអូ និងកម្មវិធីកុំព្យូទ័រ គឺជាកម្មសិទ្ធិរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអេសភីឌី ម.ក ឬម្ចាស់អាជ្ញាប័ណ្ណពាក់ព័ន្ធ ហើយត្រូវបានការពារដោយច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងកម្មសិទ្ធិបញ្ញាជាធរមាន។

រាល់ផ្នែកណាមួយនៃគេហទំព័រនេះ មិនត្រូវបានអនុញ្ញាតឱ្យយកទៅផលិតឡើងវិញ កែសម្រួល បង្ហោះបន្តក្នុងគេហទំព័រផ្សេងទៀត បង្កើតជាការចែកចាយ ឬបញ្ជូនបន្តក្នុងគ្រប់រូបភាព និងគ្រប់មធ្យោបាយណាមួយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី LSPD បានឡើយ។

រាល់ម៉ាកសញ្ញាពាណិជ្ជកម្ម សញ្ញាសេវាកម្ម និងនិមិត្តសញ្ញាទាំងអស់ដែលបង្ហាញលើគេហទំព័រនេះ គឺជាកម្មសិទ្ធិផ្តាច់មុខរបស់ LSPD លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ។

ការបង្កើតតំណភ្ជាប់មកកាន់គេហទំព័រ LSPD

ក្នុងករណីលោកអ្នកមានបំណងបង្កើតតំណភ្ជាប់ (Link) មកកាន់ផ្នែកណាមួយនៃគេហទំព័ររបស់ LSPD លោកអ្នកត្រូវស្នើសុំការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី LSPD ជាមុនសិន។

សូមផ្ញើសំណើរបស់លោកអ្នកមកកាន់អ៊ីមែល info@lspdmfi.com.kh រួមជាមួយព័ត៌មានលម្អិតដែលពាក់ព័ន្ធ។