Cookies Policy - LSPD
COOKIES POLICY

គោលការណ៍ប្រើប្រាស់ Cookies

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអេសភីឌី ម.ក (“LSPD”, “យើង”, “របស់យើង” ឬ “ពួកយើង”) ប្រើប្រាស់ខូគី និងបច្ចេកវិទ្យាស្រដៀងនេះ ដើម្បីបង្កើនបទពិសោធន៍របស់អ្នក និងផ្តល់សេវាកម្មដែលពាក់ព័ន្ធ និងមានសុវត្ថិភាពកាន់តែប្រសើរ នៅពេលអ្នកចូលមកកាន់គេហទំព័រ www.lspdmfi.com.kh

Cookiesជាអ្វី?

Cookies គឺជាឯកសារអត្ថបទតូចៗដែលត្រូវបានផ្ទុកនៅលើឧបករណ៍របស់អ្នក (កុំព្យូទ័រ ថេប្លេត ឬទូរស័ព្ទចល័ត) ដោយកម្មវិធីរុករក (Web Browser) នៅពេលអ្នកចូលមកកាន់គេហទំព័ររណាមួយ។ ឯកសារទាំងនេះអនុញ្ញាតឱ្យគេហទំព័រចំណាំឧបករណ៍របស់លោកអ្នក និងចងចាំនូវរាល់សកម្មភាព ឬចំណូលចិត្តដែលលោកអ្នកបានកំណត់ក្នុងអំឡុងពេល ប្រើប្រាស់។

រាល់ពេលដែលអ្នកត្រឡប់មកកាន់គេហទំព័រដែលធ្លាប់បានបង្កើតឃុកឃី កម្មវិធីរុករកអ៊ីនធឺណិត របស់លោកអ្នកនឹងបញ្ជូនទិន្នន័យដែលបានរក្សាទុកត្រឡប់ទៅកាន់ម៉ាស៊ីនមេ (Server) របស់គេហទំព័រ ដើម្បីជួយសម្រួលដល់មុខងារប្រើប្រាស់ និងធ្វើឱ្យបទពិសោធន៍របស់អ្នកកាន់តែប្រសើរឡើង។

មូលហេតុដែលយើងខ្ញុំប្រើប្រាស់Cookies

យើងប្រើប្រាស់ cookies សម្រាប់គោលបំណងមួយចំនួន រួមមាន៖

  • រក្សាការតភ្ជាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពរវាងកម្មវិធីរុករករបស់លោកអ្នក និងម៉ាស៊ីនមេរបស់យើងខ្ញុំនៅពេលលោកអ្នកកំពុងប្រើប្រាស់ផ្នែកដែលមានសុវត្ថិភាពខ្ពស់នៃគេហទំព័រ។
  • បង្កើនប្រសិទ្ធភាពការងាររបស់គេហទំព័រ និងបទពិសោធន៍ប្រើប្រាស់របស់អ្នកប្រើប្រាស់។
  • វិភាគលើទម្លាប់នៃការប្រើប្រាស់ ដើម្បីកែលម្អសេវាកម្ម និងខ្លឹមសាររបស់យើងខ្ញុំឱ្យកាន់តែល្អប្រសើរ។
  • ចងចាំនូវជម្រើស និងចំណូលចិត្តរបស់លោកអ្នកសម្រាប់ការចូលមកកាន់គេហទំព័រនៅពេលក្រោយ។

Cookies ដែលបង្កើតឡើងដោយគេហទំព័ររបស់យើងខ្ញុំ អាចត្រូវបានកំណត់សម្គាល់ថាមានប្រភពចេញពីឈ្មោះដែន (Domain) lspdmfi.com.kh

ការគ្រប់គ្រង Cookies

លោកអ្នកអាចកំណត់កម្មវិធីរុករក (Browser) របស់អ្នកឱ្យជូនដំណឹងនៅពេលមានការផ្ញើ Cookies និងជ្រើសរើសយល់ព្រម ឬបដិសេធចំពោះ Cookies ទាំងនោះ។ កម្មវិធីរុករកភាគច្រើនក៏អនុញ្ញាតឱ្យអ្នកលុប Cookies ដែលបានរក្សាទុកក្នុងឧបករណ៍របស់អ្នករួចហើយ ផងដែរ។

សូមចំណាំ៖ ប្រសិនបើលោកអ្នកជ្រើសរើសបិទឬបដិសេធ Cookies មុខងារមួយចំនួននៃគេហទំព័ររបស់យើង ជាពិសេសសេវាកម្មសុវត្ថិភាព អាចមិនដំណើរការបានពេញលេញ ឬឡើយ។

ទំនាក់ទំនង

ប្រសិនបើអ្នកមានសំណួរអំពីការប្រើប្រាស់ Cookies របស់យើង ឬអំពីរបៀបដែលទិន្នន័យរបស់អ្នក ត្រូវបានប្រើប្រាស់ សូមទាក់ទងយើងខ្ញុំតាម៖

  • អ៊ីមែល៖ info@lspdmfi.com.kh
  • ទូរស័ព្ទ៖ 092 65 1818 / 092 75 1818